ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិបានមួយថ្ងៃ ត្រូវសម​ត្ថកិច្ចស្រាវជ្រាវក្របួចបាន​នៅក្រុងបាត់ដំបង...
Sat,04 July 2020 (Time 04:44 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 664នាក់)


ខេត្តបាត់ដំបង៖ ថ្ងៃសុក្រ​ទី​៣​ ខែ​កក្កដា​ ឆ្នាំ២​០២០​ គោរពនិងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តម​សេ​នីយ៍​ទោ​ អ៊ុច​ សុខុន​ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ព្រម​ទាំងយោបល់របស់លោ​ក​វរ​សេ​នី​យ៍​ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែ​ន​ការ​ងារនគរបា​លព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក ឆាង​ វណ្ណឆៃ​ អធិការនគរ​បាលក្រុងបាត់​ដំ​បង​ បានដឹកនាំកំលាំងធ្វេីការ​ស្រាវជ្រាវនិងបង្ក្រាបករ​ណី(លួច​មាន​ស្ថានទម្ងន់ទោស)គាស់ផ្ទះលួចទ្រព្យសម្បត្តិមួយករណី ក្នុងបទល្មេីសជាក់ស្តែង នៅសង្កាត់ចំការសំរោងក្រុងបាត់ដំបង បានសម្រេច ។ សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ​ រិទ្ធ សំផាន (ហៅ ពាវ) ភេទប្រុស អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងធ្វេីការដកហូត​បាន៖ ទី១-ម៉ូតូម៉ាកZoomer-x ពណ៌ស-ក្រហម ចំនួន01គ្រឿង ទី២-ឡេបថប ចំនួន02គ្រឿង ទី៣-កូនសោរទ្វារចំនួនមួយចង្កោម ទី៤-កូនសោរម៉ូតូចំនួន 17កូន ទី៥-កាតគ្រីម៉ូតូចំនួន 07 ទី៦-កាតគ្រីឡានចំនួន 01 ទី៧-សៀវភៅធនាគារចំនួន 01 ទី៨-លិខិតឆ្លងដែនចំនួន 01 ទី៩-កាតអេសុីលីដាចំនួន 02 ទី១០-កាតសុីអាយអុឹមប៊ីចំនួន 01 ទី១១-មេម៉ូរី ចំនួន 01 ទី១២-ធុងហ្គាស ចំនួន01 ទី១៣-បំពង់ទីប ប្រវែងប្រ​ហែល2ម៉ែត្រ ចំនួន01។ សូមបញ្ជាក់ផងដែរថា​ កាលពីថ្ងៃទី២ ខែ​កក្កដា​ឆ្នាំ​២០​២០ នៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ សុិន ស្រីសក្តិ ភេទស្រី អាយុ៣២ឆ្នាំ មានទី​លំ​នៅក្រុមទី១៩ ភូមិវត្តរំដួល សង្កាត់​​ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ត្រូវបានជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វេី​សកម្មភាពគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិមួយ​ចំនួនដូចខាងលេី។ បន្ទាប់ពីទទួលបាននូវព្រឹត្តិហេតុនេះតាមរយ:​ជនរងគ្រោះឯកឧត្តម​ ស្នង​ការបានដាក់បទបញ្ជាជាបន្ទាន់ដល់ផែនជំនាញ​និងអធិការនគរបាលក្រុងបាត់​ដំបងធ្វេីការស្រាវជ្រាវលេីករណីនេះរហូតដល់ម៉ោង០៩និង១០នាទីព្រឹកថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២០ សមត្ថកិច្ចបង្រ្កាបបាននិងឃាត់ខ្លួនជនសង័្សយដែលធ្វេី​សកម្មភា​ព និងដកហូតទ្រព្យសម្បត្តិយកប្រគល់ជូនជនរងគ្រោះវិញ។ តាមប្រសាសន៍របស់លោក​ នួន​ សាន​ ព្រះរាជអាជ្ញាអម​សា​លា​ដំបូងខេត្តបាត់​ដំបង​បានបញ្ជាក់ថា ជនសង័្ស​យរូប​នេះ​​ត្រូវបានកសាងសំណុំ​រឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់​វិធានការ​បន្តតាមផ្លូវច្បាប់៕ ដោយៈ ណុប ផល្គុន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5482 នាក់
ខែនេះ :
12187 នាក់
3 ខែនេះ :
39270 នាក់
សរុប :
1411226 នាក់