ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនជាតិ​ចិន​ បើករថយន្ត មិនប្រយ័ត្ន ជ្រុលចង្កូតទៅពន្លះរថយន្តដឹកអ្នកដំណើរចតស្ងៀម មនុស្សមនុស្សជាច្រើនរងរបួសនិងស្លាប់.!!!
Sun,05 July 2020 (Time 10:55 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 629នាក់)


ជនជាតិ​ចិន​ បើករថយន្ត មិនប្រយ័ត្ន ជ្រុលចង្កូតទៅពន្លះរថយន្តដឹកអ្នកដំណើរចតស្ងៀម មនុស្សមនុស្សជាច្រើនរងរបួសនិងស្លាប់.!!! ខេត្តព្រះសីហនុ៖ (បើ​តាម​សេចក្តីរាយការណ៍​បឋម) បានឱ្យដឹងថា មាន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល និងស្លាប់បុរសម្នាក់ផងដែរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​នៅ​លើ​ផ្លូវ​កំពុង​ស្ថាបនា​ថ្មី ម្តុំ​ខាង​មុខ​សាខា​ពន្ធដា​ខេត្ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង៩​៧​ព្រឹក នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ នេះ​។ សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ជន​រង​គ្រោះ​ជិះ គឺជា​រថយន្ត​ដឹក​អ្នកដំណើរ​ទេសចរណ៍​ជនជាតិ​ខ្មែរ​ មកពីលេងខេត្តព្រះសីហនុ ខណៈ​ពេល​កំពុង​តែ​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​រៀបចំ​ដាក់​ឥ​វ៉ា​ន់​ពី​ខាងក្រោយ ហើយ​បម្រុង​ត្រឡប់​ទៅ​វិញ​នោះ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​ជនជាតិ​ចិន ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ជន​រង​គ្រោះ​ពីក្រោយ បណ្តាល​ឱ្យ​មនុស្ស​ប្រុស​៣​នាក់ និង​ស្ត្រី​ម្នាក់ ដែល​កំពុង​រៀបចំ​ឥ​វ៉ា​ន់​ដាក់​នៅ​ខាង​ក្រោយ​រថយន្ត​នោះ រងរបួសធ្ងន់ ស្រាល ក្នុង​នោះ​ក៏​មាន​បុរស​អ្នកបើកបរ​រថយន្តរបួសធ្ងន់ផងដែរ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនជាតិ​ចិន ដែលជាអ្នកបើកបររថយន្តបង្ក ដើម្បី​នាំ​យក​ទៅ​ដោះស្រាយ​បន្ត ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួស​ក៏​ត្រូវ​បាន​ចាត់ចែង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។ ប្រភពពីកន្លែងកើតហេតុបន្ថែមទៀតថា ក្នុង​ចំណោម​អ្នក​របួសធ្ងន់ មាន​បុរស​ម្នាក់​ជា​អ្នកដំណើរ​ទេស​ចរណ៍​​បាន​បាត់បង់​ជីវិត ខណៈ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ នៅសល់បុរស២នាក់ និង​ស្ត្រី​ម្នាក់​ទៀត កំពុង​សង្គ្រោះ​បន្ត ៕ ដោយៈ សហការី ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ KTV បញ្ជូន​អ្នក​លក់គ្រឿងញៀន​តែ១៥​នាក់​ទេទៅ​តុលាការ​! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ខ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1342 នាក់
ខែនេះ :
8331 នាក់
3 ខែនេះ :
36829 នាក់
សរុប :
1405270 នាក់