(មានវីដេអូ) ខ្លាំងម៉ែន.! "ប្តី ឈ្មោះ ស៊ី ប្រពន្ធ ឈ្មោះ ដា" តាំងពីថ្ងៃទី២៤ខែមិថុនា រហូតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នៅតែមិនទាន់មានការរុះរើសំយ៉ាបទ្វារផ្ទះខ្លួន ដែលបានសាងសង់បំពានយកជញ្ចើមផ្លូវថ្នល់សាធារណៈសោះ.!!!
ក្រុងប៉ោយប៉ែត៖ ក្នុងករណីនេះដែរ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោកមេភូមិមិត្តភាព បានប្រាប់សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) តាមទូរស័ព្ទថា៖ លោកបានអោយម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធខាងលើ ធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់បន្ត។ ហើយលោកចៅសង្កាត់និងលោកមេភូមិបានបន្តអោយដឹងទៀតថា៖ ប្តីប្រពន្ធខាងលើ ដែលជាម្ចាស់ផ្ទះបានសន្យានិងចៅសង្កាត់លោកមេភូមិថា៖ សុំពេល១ទិត្យទៀតសិន និងព្រមរុះរើសំយ៉ាបទ្វារផ្ទះនោះចេញវិញដោយខ្លួនឯង.!!!។
ផ្ទុយមកវិញ "ប្តី ឈ្មោះ ស៊ី ប្រពន្ធ ឈ្មោះ ដា"
មិនទាន់ធ្វើការរុះរើសំយ៉ាបទ្វារផ្ទះខ្លួន ដែលបានសាងសង់បំពានយកជញ្ចើមផ្លូវថ្នល់សាធារណៈនៅឡើយទេរហូតមកដល់ថ្ងៃទី៥ ដើមខែកក្កដា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលរស់នៅដីល្វែងជួរអក្សរ( I.អាយ) ខាងត្បូងរបងចំការស្វាយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ចម្ងាយ៨០ម៉ែត្រ រំលង២ផ្លូវ. កំពុងតែមានការងឿងឆ្ងល់ និងរងចាំមើលថាតើ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោកមេភូមិមិត្តភាព មានចំណាត់ការរុះរើសំយ៉ាបទ្វារផ្ទះប្តីប្រពន្ធខាងលើដែលឬទេ.? ប្រជាពលរដ្ឋបន្តថា៖ បើលោកទាំងពីរជាអាជ្ញាធរមូលដ្ឋានគ្មានចំណាត់ការនោះទេ.? ពួកគេនឹងរៀបចំធ្វើតាមតសំយ៉ាបដាក់ទ្វារផ្ទះលើជញ្ចើមផ្លូវថ្នល់សាធារណៈដូចគេដែល។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋបានលើកឡើងទៀតថា បើគេធ្វើបំពានបាន ពួកយើងក៏ធ្វើបានដូចគ្នា.???៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com