ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នេះ លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៣ ឆ្នាំ២០២០ ។ ក្នុងពិធីវេទិកាផ្សព្វផ្សាយ នាថ្ងៃដែល ក៏មានការអញ្ជើញចូលរួមពីសំណាក លោក លោក ស្រីសមាជិកក្រុមប្រឹក្សា លោក លោកស្រី អភិបាលរង ក្រុងប៉ោយប៉ែត លោក លោក ស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានា កងកំលាំងប្រដាប់អាវុធទាំង៣ ប្រភេទ លោក លោក ស្រីសមាជិក ក្រុមប្រឹក្សាឃុំ លោកមេភូមិ នកងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នេះផ្ដោតសំខាន់ទៅលើរួមមាន ៖ ទី១-សេចក្តីពន្យល់សង្ខេបអំពីតួនា ទីភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សាក្រុង និង អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ទី២-របាយការណ៍សង្ខេបស្ដីពីទិដ្ឋ ភាពរួម នៃស្ថានភាពអភិវឌ្ឍភាព ជោគជ័យ និងបញ្ហាប្រឈម នា នារបស់រដ្ឋបាល ក្រុងប៉ោយប៉ែត ។ ទី៣-ការបង្ហាញសង្ខេបអំពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ទី៤-ការបង្ហាញពីតួនាទីភារកិច្ចនិងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ។ ទី៥-ដំណើរការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ។ ទី៦-បូកសរុបលទ្ធផលវេទិកា ។ គោលបំណងនៃការរៀបចំវេទិកាផ្សព្វផ្សាយនេះ គឺជាការឆ្លើយតបចំពោះសំណើរក៏ដូចជាសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើរសុំជួយដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។ ហើយញ្ហាដែលជាការលើកសំណើឡើងខាងលើ អង្កវេទិកា បានដោះស្រាយជូនប្រជាពលរដ្ឋបានមួយចំនួនធំ នៅសល់សំ ណើមួយចំនួនទៀត អង្កវេទិការបានទទួលយក និងខិតខំធ្វើការដោះស្រាយនៅពេលក្រោយបន្តទៀត៕ ដោយៈ លោក ហ៊ីម ឯក ទីព្រឹក្សា គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា