ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រន្ធត់ចិត្តណាស់.! បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងគំនរភ្លើងអគ្គីភ័យ.!!!
Tue,07 July 2020 (Time 08:22 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 785នាក់)


ស្រុកថ្មគោល៖ នៅវេលាម៉ោង០៣នុង៤០នាទី ទាមភ្លឺ ឈានចូលព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ មានអគ្គីភ័យមួយបានឆាបឆះផ្ទះពលរដ្ឋមួយខ្នង ដែលស្ថិតនៅក្នុងភូមិ កណ្ដាលខាងត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នងប្រភេទ (ថ្មក្រោម ឈើលើ) ដែលជាគេហដ្ឋានរបស់លោកពូ ផន និងអ្នកមីង វឿត(ជាឱពុក ម្ដាយ ជនរងគ្រោះ) ហើយការខាងលើ ត្រូវបានឆេះផ្នែកខាងលើខ្ទេចគ្មានសល់ និងខាងក្រោមរងកាខូចខាតធ្ងន់ធ្ងរ និងបណ្ដាលអោយមានមនុស្សស្លាប់ម្នាក់ ឈ្មោះ ទុយ ភឿន ភេទប្រុស អាយុ៣២ឆ្នាំស្លាប់ ត្រូវជា ( កូនម្ចាស់ផ្ទះខាងលើ) សព្វថ្ងៃធ្វើការជាសន្តិសុខនៅធនាគារ មួយកន្លែងក្នុងទីរួមស្រុកថ្មគោល ។ ក្រោយពេលកើតហេតុការណ៍នេះផងដែរ ដោយមានការសាកសួរនិងផ្ដល់ពត៌មានពីអ្នកជិតខាងដែលត្រូវជាបងប្អូនជនរងគ្រោះបានប្រាប់អោយដឹងថា៖ ជនរងគ្រោះផឹកស្រាស្រវឹងបានឡើងទៅលើផ្ទះហើយចាក់គន្លឹះទ្វាខ្លួនឯងនៅក្នុងបន្ទប់ លុះដល់ម៉ោងប្រហែល១២យប់ ក៏ឭសូរសម្លេងដូចជាកាប់ជញ្ជាំងនិងទ្វាផ្ទះ ស្រាប់តែដល់ម៉ោងកើតហេតុ ក៏ឃើញមានអគ្គីភ័យបានឆាបឆេះយ៉ាង សន្ធោសន្ធៅ។ លោក គឹម ពៅ មេប៉ុស្ដិ៍នគរបាលប្រចាំឃុំគោកឃ្មុំ បានទំនាក់ទំនង និងសហការជាមួយក្រុមប៉ូលីសជំនាញខេត្តបាត់ដំបង ដើម្បីធ្វើការសើបអង្គេតស្វែងរកកាពិតក្នុងមូលហេតុនៃការឆេះនេះផងដែរ។ ជាលទ្ធផលនៃកាស៊ើបអង្គេត គឺការឆេះនេះបណ្ដាលមកពីកាឆ្លង ចរន្តក៍អគ្គីសនី។ បច្ចុប្បន្នៈ សមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ លោក ណុប ផល្គុណ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
257 នាក់
ម្សិលមិញ :
459 នាក់
សប្តាហ៍នេះ :
5371 នាក់
ខែនេះ :
12247 នាក់
3 ខែនេះ :
39672 នាក់
សរុប :
1411887 នាក់