ខេត្តពោធិ៍សាត់៖ យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖ ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ដែលហេតុការណ៍បាញ់ប្រហារនេះបានកើតឡើង នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង០៥ ល្ងាច ថ្ងៃទី១៨ ០៩.២០២០នេះ។ ប្រភពនៃព័ត៌មាន បានអោយដឹងថា៖ ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ទូច ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ដែលបច្ចុប្បន្ន រស់នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកយោធាដែលជាជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ផល ជាមន្រ្តីយោធា។ ប្រភពនៃព័ត៌មានបន្តអោយដឹងទៀតថា៖ នៅមុនពេលកើតហេតុ គេមិនដឹងថា មានរឿងអ្វីនោះទេ.? ស្រាប់តែមានមន្ត្រីយោធាឈ្មោះ ផល ហ៊ានដកកាំភ្លើងខ្លី បាញ់សំដៅទៅលើជនរងគ្រោះ បណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗតែម្តង បង្កការភ្ញាក់ផ្អើលចោមរោមមើលឈូឆរ ចំណែកជនបង្កហេតុ ក្រោយពីបាញ់សម្លាប់គេហើយ បានរត់ទៅសំងំក្នុងផ្ទះប្រជាជននៅក្នុងភូមិ។ ប្រភពនៃព័ត៌មានបានបញ្ជាក់ថា៖ ខណៈនេះ កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋកំពុងឃ្លាំមើល ដើម្បីរាយការណ៍អោុសមត្ថកិច្ចចិះជួយអន្តរាគមន៍បន្ទាន់ និងចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់.! រាយការណ៍បឋម: និងលម្អិតព័ត៌មាននៅពេលក្រោយ៕ ដោយ: លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា