ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ វរសេនាតូចការពារព្រំដែនគោកទាំង ៤ ចំនួន ៧១ រូប នៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ស្ថិតភូមិចាន់គីរី...
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គាររ ១២ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង តម្លើងឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ វរសេនាតូចការពារព្រំដែនគោក ទាំង ៤ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងខេត្តផែនព្រហ្មទណ្ឌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ជួសមុខអោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល និង នាយឧត្តមសេនីយ៍ ខេង សុមេធ នាយរង នគរបាលជាតិ អញ្ជើញជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិ ដល់មន្រ្តីនគរបាលបាលជាតិ "វរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង ៤ មានចំនួន៧១រូប" ដោយមានការអញ្ជើញចូលរួមកងកម្លាំងនគរបាល សរុបមានចំនួន ៤០០ នាក់ ពិធីនេះធ្វើឡើងនៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ស្ថិតភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីប្រកាសតែងតាំងមុខតំណែងនាព្រឹកនេះផងដែរ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំពាក្យផ្តាំផ្ញើ របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សួរសុខទុក្ខ និង នាំយកអំណោយ មួយចំនួន របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ ខេង សុមេធ នាយរងនគរបាលជាតិ ប្រគល់ជូនដល់កងកម្លាំង នគរបាលការពារព្រំដែនគោក៩១១, កងកម្លាំងនគរបាលការពារព្រំដែនគោក ៨៩១, កងកម្លាំងនគរបាលការពារព្រំដែនគោក ៨១៥ ផងដែរ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំង។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការខេត្ត បានកោតសរសើរ ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង ៤ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្ត ខិតខំការពារបូរណទឹកដីកម្ពុជាយើង បានយ៉ាងល្អ កន្លងមក និង បានស្នើអោយកងកម្លាំងទាំងអស់ បន្ត ខិតខំ ការពារ បំពេញភារ:កិច្ចពីតួនាទីរបស់ខ្លួន អោយបានល្អបន្តថែមទៀត។
ជាកិច្ចបញ្ចប់ មុននិងបិទកម្មពិធី លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ និង បានដាក់បញ្ជាយ៉ាងម៉ើងម៉ាត់ ដល់កងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោក ទាំង ៤ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ត្រូវរិតបន្តឹងកម្លាំងអោយបានខ្ចប់ខ្ជួនបន្ថែមទៀត ធ្វើយ៉ាងណា ពង្រឹងវិធានការ ក្នុងការទប់ស្កាត់ទំនិញចេញចូល ជាពិសេសគឺ ទប់ស្កាត់អោយបាន រាល់ ពលករ ទាំងឡាយណាដែលលួចឆ្លងដែនខុសច្បាប់ ចូលតាមច្រករបៀងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរក្សាបាននូវ សុខសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងការចាញ់បោកមេខ្យល់ មួយចំនួន និងដើម្បីការពារ អាយុជីវិត របស់ពួកគាត់ ត្រូវអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងជាបទបញ្ជាដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com