ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប្រជាពលរដ្ឋេជាង ៣០០ គ្រួសារ កើតទុក្ខមិនសុខចិត្ត នាំគ្នាផ្តិតមេដៃនៅសាលាឃុំក្លាំងហាយ ទៀមទាសុំអោយអាជ្ញាធរឃុំស្រុក ស្រីស្នំ ដកយកដីពីបុគ្គលឈ្មោះ លឹម ថាវ រួមនិងបក្សពួករបស់ខ្លួន មកដាក់ជាដីព្រៃសហគមន៍វិញ.!!!
Thu,01 October 2020 (Time 03:56 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 632នាក់)


ស្រុកស្រីស្នំ៖ ប្រជាពលរដ្ឋជាង៤០០នាក់ ស្មើនឹង ៣០០ គ្រួសារជាង រស់នៅបួនភូមិ រួមមាន៖ ទី១-ភូមិល្បើក ទី២-ភូមិស្លែងគង់ ទី៣-ភូមិស្លែងតាវេត ទី៤-ភូមិគោកថ្គូវ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប បាននាំគ្នាផ្តិតមេដៃស្នើសុំអោយលោក គន់ រឹទ្ធិ អភិបាលស្រុកស្រីស្នំ ជួយដោះស្រាយជូនពួកគាត់ រឿងដីព្រៃទទឹង ដែលស្ថិតក្នុងការគ្រប់គ្រងរបស់នាយសង្កាត់រដ្ឋាភិបាលព្រៃឈើ ដាក់ជាដីព្រៃសហគមន៍ព្រៃទូទឹង អោយខានតែបាន ព្រោះមានបុគ្គលឈ្មោះ លឹម ថាវ រួមនិងបក្សពួកសាច់ញាតិខ្លួន បានធ្វើការទន្ទ្រានយកដីព្រៃនោះអស់ជាង៣០ហិចតា និងបានអាស្រ័យផលជាយូរឆ្នាំមកហើយ។ ហើយបើយោងតាមសម្តី លោក សូ មើន មេភូមិល្បើក លោកបានអោយដឹងថា៖ប្រជាពលរដ្ឋជាង៤០០នាក់ ស្មើនឹង ៣០០ គ្រួសារជាង ដែលរស់នៅក្នុងបួនភូមិខាងលើ បានសហការគ្នាផ្តិតមេដៃ សុំតវ៉ារឿងដែលបុគ្គលឈ្មោះ លឹម ថាវ រួមនិងបក្សពួកសាច់ញាតិខ្លួន ដែលបានបានធ្វើការទន្ទ្រានយកដីព្រៃនោះអស់ជាង៣០ហិចតា និងបានអាស្រ័យផលជាយូរឆ្នាំមកហើយនោះ គឺមាន ពិតប្រាកដមេន។ លោក សូ មើន មេភូមិល្បើក បានបន្តឲ្យដឹងទៀតថា៖ សំណុំរឿងដីព្រៃទទឹង ស្ថិតក្នុង៤ភូមិ ឃុំក្លាំងហាយ ខាងលើ ត្រូវបានលោក គន់ រឹទ្ធិ អភិបាលស្រុកស្រីស្នំ ដោះស្រាយម្តងរួចមកហើយដែរ តែប្រជាពលរដ្ឋទាំង ៣០០ គ្រួសារជាង មិនអាចទទួលយកតាមការដោះស្រាយរបស់លោកអភិបាលស្រុកស្រីស្នំបានទេ ព្រោះក្រុមប្រជាពលរដ្ឋទាំង៤ភូមិ យលថាដោះ ស្រាយមិនសមស្រប មិនអាចនិងទទួលយកបាន។ បើយោងតាមសម្តីពីប្រជាពលរដ្ឋ ដែលរស់នៅភូមិល្បើក ឃុំក្លាំងហាយ បានអោយសារព័ត៌បួនស្ថាប័ន រួមនិងស្ថាប័ន សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ដឹងយ៉ាងច្បាស់កាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លែងថ្មីៗនេះថា៖ មកដល់ខែកញ្ញា ឆ្នាំ២០២នេះ លោក គន់ រឹទ្ធិ អភិបាលស្រុកស្រីស្នំ ក្រោយពីដោះស្រាយរឿងដីព្រៃទទឹងដែលមានប្រជាពលរដ្ឋចំនួន៤ភូមិ មិនអាចទទួលយកបាន ប្រហែលជាលោកអភិបានស្រុកស្រីស្នំ ផ្អិបសុំណុំរឿងទុក មិនបានបញ្ជូនឯកសារទៅដល់ដៃ ឯកឧត្តម ទា សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបនោះទេ នេះបើតាមការយល់ឃើញរបស់ពួកគាត់។ ពលរដ្ឋសង្ស័យថា៖ ប្រហែលជា លោក គន់ រឹទ្ធិ បានទទួលផលពីបុគ្គលឈ្មោះ លឹម ថាវ ដែលមានតួនាទី ជាសមាជិក ក្រុមប្រឹក្សា ស្រុកស្រីស្នំ ហើយមើលទៅនោះ ព្រោះតែលោក លឹម ថាវ នៅក្រោមការគ្រប់គ្រងរបស់លោក ទើបបានជា លោក លឹម ថាវ អាងអំណាចខ្លួន រួមនិងសាច់ញាតិ បក្សពួកខ្លួន នៅតែឃុបឃិតគ្នា ចូលទៅកាប់ទន្ទ្រានយកដីព្រៃទទឹង ជាបន្តបន្ទាប់ជាង៣០ហិកតា មកដល់សព្វថ្ងៃនេះ ហើយដីដែលលោក លឹម ថាវ ទន្ទ្រានយកនិងអាស្រ័យផល ក៏គ្មានលិខិត កិរិយាកាន់កាប់នៅឡើយនោះទេ។ ហើយបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋបន្តថា៖ ក្នុងរឿងដីព្រៃនេះដែរ លោក គន់ រឹទ្ធិ អភិបាលស្រុកស្រីស្នំ នៅមិនទាន់មានចំណាត់ការដោះស្រាយ ម្តងទៀតនៅឡើយទេ ទើបពួកគាត់នាំគ្នាសម្ដេចចិត្តពឹងពាក់ក្រុមអ្នកសារព័ត៌មាន ជាច្រើនអង្គភាព អោយជួយធ្វើការចុះផ្សព្វផ្សាយ ដើម្បីជំរុញអោយសារមួយនេះបានទៅដល់ ដៃ ឯកឧត្តម ទា សីហា ដែលជា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អោយលោកបានដឹងពីរឿងដីនេះ និងមានចំណាត់ការ ទប់ស្កាត់ រកដំណោះស្រាយ ធ្វើយ៉ាងណាអោយដីព្រៃទទឹង ទៅជាដីព្រៃសហគមន៍ព្រៃទទឹង វិញ និង កុំអោយបុគ្គលឈ្មោះ លឹម ថាវ ដែលមានតួនាទី ជាសមាជិកក្រុមប្រឹក្សា ស្រុកស្រីស្នំ អាងអំណាចខ្សែខ្នង ចេះតែផ្គើន ចូលទៅទន្ទ្រានកាប់ឆ្ការយកដីព្រៃទទឹងបានទៀត។ ជុំវិញករណីបុគ្គលមួយចំនួនតូចដែលចូលទៅ ទន្ទ្រានកាប់ឆ្ការយកដីព្រៃទទឹង និងបានអាស្រ័យផលនោះ ប្រហែលជាលោកនាយសង្កាត់រដ្ឋភិបាលព្រៃឈើទទឹង ធ្វើជាដេកលក់ក៏មិនដឹង ឬយ៉ាងណា? ទើបបានជាមានអ្នកទន្ទ្រានយកដីព្រៃទទឹងជិតអស់ហើយ បែរជាលោកនាយសង្កាត់រដ្ឋភិបាលព្រៃឈើ មិនមានវិធានការទប់ស្កាត់សោះ។ ពលរដ្ឋបន្ថែមអោយដឹងថា ទៀតសោធន៍ លោក លឹម ថាវ ហ៊ានប្រើពាក្យបោះសម្តីគម្រាមមកលើប្រជាពលរដ្ឋ និង លោក សូ មើន មេភូមិល្បើក និងអនុភូមិ មិនអោយរឿងនេះ បែកធ្លាយទៅក្រៅច្រើនទេ ប្រសិនបើរមានការបែកធ្លាយ លោក លឹម ថាវ និងដកតំណែងពួកគាត់។ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ កាលឆ្នាំ២០១៥ ដីព្រៃទទឹង ស្ថិត៤ភូមិខាងលើ ដែលជាសម្បត្តិរដ្ឋនោះ មានចំនួនជាង១០០ ហិកតា, តែមកដល់ឆ្នាំ២០២០នេះ ដីព្រៃខាងលើនៅសល់ត្រឹមតែ ៤៥ ហិកតា តែប៉ុណ្ណោះ.? ព្រោះតែលោក លឹម ថាវ រួមនិងបក្សពួកបងប្អូន សាច់ញាតិខ្លួន បាន ធ្វើស្រែក្បែរនោះ ក៏លួចទន្ទ្រានយកដីនោះជិតអស់ហើយ។ ពាក់ព័ន្ធករណីខាងលើ សារព័ត៌មាន (ខ្មែរម្ចាស់ការ) បានខលទៅលោក គន់ រឹទ្ធិអភិបាលស្រុកស្រីស្នំ ដើម្បីសុំការបកស្រាយបំភ្លឺ ពីរឿងប្រជាពលរដ្ឋជាង ៤០០នាក់ ៣០០ គ្រួសាជាង ទៀមទារដីព្រៃទទឹង ដែលត្រូវបាត់បង់អស់ជាច្រើនហិកតា ភ្លាមនោះលោកគន់ រឹទ្ធិ អភិបាលស្រុក បានអោយដឹងថា៖ រឿងហ្នឹងខាងស្រុកបានរកដំណោះស្រាយ និងបានចុះវាសវែងម្តងហើយ ក៏ប៉ុន្តែ នៅមិនត្រូវគ្នានៅឡើយទេ លោកបន្តថា ដីនោះមិនមានដីព្រៃសហគមន៍នូវឡើយទេ ដីនោះជាដីគម្របព្រៃ និងជាដីដែលនាយសង្កាត់រដ្ឋភិបាលព្រៃគ្រប់គ្រង ហើយខាងឃុំបានរៀបចំឯកសារស្នើសុំ ដាក់ដីនោះចូលជាដីសហគមន៍ព្រៃទទឹង ជាយូណាស់មកហើយ ដែរ តែនៅមិនទាន់បានគោលការណ៍ពីថ្នាក់លើនូវឡើយទេ ហើយលោកបានប្រជុំ និងបានសម្របសម្រួលរឿងដីនោះអោយប្រជាពលរដ្ឋដែលបានចូលទៅទន្ទ្រានអាស្រ័យផលទាំងនោះ សូមយកគោលនយោបាយឈ្នះឈ្នះ ទាំងសងខាង។ លោក គន់ រឹទ្ធិ បានបញ្ជាក់ថា៖ ដីនោះវាស្ថិតនៅក្នុងការគ្រប់គ្រងរបស់នាយសង្កាត់ខរដ្ឋភិបាលព្រៃឈើនូវឡើយទេ មិនមេនជាដីព្រៃសហគមន៍នោះទេ ហើយលោកបន្តទៀតថា ដីនោះនៅពេលដែលកម្លាំងស្រុកធ្វើការវាស់វែងរួច និងកាត់អោយប្រជាពលរដ្ឋដែលអាស្រ័យផលរួចរាល់ហើុ លោកនិងសហការជាមួយខាងនាយសង្កាត់រដ្ឋភិបាលព្រៃឈើ ដាក់ចូលជាដីព្រៃសហគមន៍ទទឹង បើតទោះបីជាដីនោះនៅសល់ ១០ហិកតា ជាងក៏ដោយ ក៏អាចដាក់បញ្ចូលជាដីព្រៃសហគមន៍បានដែល អោយតែខាងពលរដ្ឋភាគីទាំងសងខាងព្រមព្រៀងយកតាមការសម្របសម្រួលរបស់អាជ្ញាធរស្រុកស្រីស្នំ។ មួយអន្លើក្រោយមកសារព័ត៌មានបួនស្ថាប័នបានធ្វើការខលរាយការណ៍ជូន ឯកឧត្តម ទា សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ពីរឿងករណីពាក់ព័ន្ធរឿងដីគ្រោងដាក់បញ្ចូលជាដីព្រៃសហគមន៍ព្រៃទទឹង ភ្លាមនោះ ឯកឧត្តម ទា សីហា អភិបាលខេត្តសៀមរាប បានអោយសារព័ត៌មានយើងដឹងថា៖ ពាក់ព័ន្ធបញ្ហារឿងដីព្រៃទទឹង ស្ថិតក្នុងភូមិបួន ឃុំក្លាំងហាយ ស្រុកស្រីស្នំ លោកក៏បានដឹងខ្លះៗដែល ហើយឯកឧត្តម អភិបាលខេត្ត បានបន្តថា៖ លោកនិងចាក់សួរលោក គន់ រឹទ្ធិ អភិបាលស្រុកស្រីស្នំ ពីរឿងនេះ ហើយលោក និង មានវិធានការដោះស្រាយក្នុងពេឆាប់ៗនេះ លោកនិងកាត់ខ្វៀលដីដែលប្រជាពលរដ្ឋបានធ្វើការអាស្រ័យផលជាយូឆ្នាំមកហើយនោះ តាមគោលនយោបាយឈ្នះឈ្នះ.! របស់ថ្នាក់ដឹកនាំ ហើយដីដែលនៅសល់ប៉ុន្មានទៀតលោកនិងរៀបចំដាក់ចូលជា ដីព្រៃសហគមន៍ព្រៃទទឹង ដើម្បីរក្សាអភិរក្សដីព្រៃនោះ ទុកអោយប្រជាពលរដ្ឋជំនាន់ក្រោយបានស្គាល់៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2112 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
7020 នាក់
ខែនេះ :
20241 នាក់
3 ខែនេះ :
72139 នាក់
សរុប :
1560308 នាក់