ខេត្តចូឡាប៊ុក(Jeollabuk-Do) ភាគខាងត្បូងសាធារណរដ្ឋកូរ៉េឬប្រទេសកូរ៉េខាងត្បូង និងខេត្តបន្ទាយមានជ័យ ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាបានផ្តើមព្រមព្រៀងលើខ្លឹមសារនៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យដឹកនាំប្រតិភូបានអោយដឹងខណ:អញ្ជើញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េដើម្បីសិក្សាពីការអភិវឌ្ឍន៍របស់សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៥-១១ ខែតុលា ឆ្នាំ២០២៣ ។ ថ្ងៃទីមួយនៃដំណើរទស្សនកិច្ចនោះ បានដឹកនាំប្រតិភូខេត្តបន្ទាយមានជ័យទៅជួបសម្តែងការគួរសមនិងពិភាក្ការងារសាជាមួយលោកគឹម ក្វានយុង(KimKwan/-Young) អភិបាលខេត្តចូឡាប៊ុក(Jeollabuk-Do ) នៅទីក្រុងចុងជូ(Jeonju-Si)(ធានីនៃខេត្តភាគខាងត្បូងឆៀងខាងលិចមួយនេះរបស់ប្រទេសកូរ៉េខាងត្បូង។ ខេត្តនេះមានប្រជាជនជិត២លាននាក់ (១,៨លាន) ជាខេត្តឈានមុខលើវិស័យបច្ចេកវិទ្យាកសិកម្ម និងបច្ចេកវិទ្យាទំនើប។ ឯខេត្តបន្ទាយមានជ័យមានប្រជាជនជាង៨០,៧ម៉ឺននាក់។ ក្នុងជំនួបផ្លូវការនោះ ថ្នាក់ដឹកនាំខេត្តទាំងពីរបានប្តេជ្ញាភ្ជាប់និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ពិសេសលើការចែករំលែកបទពិសោធន៍បច្ចេកវិទ្យាកសិកម្ម ទេសចរណ៍ និងការរៀបចំទីក្រុង៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល! (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ (ប៉ោយប៉ែតប៉ុស្តិ៍)
ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ! (ប៉ោយប៉ែតប៉ុស្តិ៍)
មុខសញ្ញាជនសង្ស័យ០៩នាក់ ដែលធ្វើសកម្មភាពកាប់អ្នកដឹកបាយប្លន់យកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់ ត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តហើយ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក Poipet Town BMC ថាមានករណីប្លន់កន្លែងវេរលុយនៅដីថ្មី (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា